Talk:Constitution of the Kingdom of Cambodia

From Wikisource
Jump to navigation Jump to search

2018 amendment[edit]

The Constitution of the Kingdom of Cambodia was amended on 27 February 2018. I will reproduce the text of the amended articles, along with an unofficial translation below.

នស/រកម

ព្រះរាជក្រម

យើង
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមររដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
  • បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
  • បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  • បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
  • បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ប្រកាសឲ្យប្រើ

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និង មាត្រា១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសមាញ្ញ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និង គតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖

ច្បាប់ធម្មនុញ្ញ

ស្តីពីវិសោធនកម្ម មាត្រា៣៤ ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា ៥៣ និងមាត្រា១១៨ ថ្មី

នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

មាត្រាមួយ
មាត្រា ៣៤ ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា៥៣ និងមាត្រា១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្មដូចតទៅ៖

មាត្រា៣៤ ថ្មី (មួយ)

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឪ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុយ៉ាងតិច ១៨ ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលអាយុយ៉ាងតិច ២៥ ឆ្នាំ អាចឈរឈ្មោះឪ្យគេបោះឆ្នោត ជ្រើសតាំងជាតំណាងរាស្ត្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ ឆ្នាំ អាចឈរឈ្មោះឪ្យគេបោះឆ្នោត ជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឪ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់។

មាត្រា៤២ ថ្មី

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្តាល់ក្តី ឬដោយប្រយោលក្តី នាំឪ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។

មាត្រា៤៩ ថ្មី

ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឪ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។

មាត្រា៥៣ ថ្មី

ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចុលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃ ទៀតទាំងអស់នៅលើសកលលោក។
ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្នៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
ព្រះរាជាណាចក្រកម្ពុជាប្រចាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្នៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឪ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឪ្យមានមូលដ្ឋានយោធារបស់ខ្លួននៅប្រទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គារសហប្រជាជាតិ។
ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសែវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្នៃក្នុងប្រទេស។

មាត្រា១១៨ ថ្មី (មួយ)

គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិក។

មាត្រាពីរ
មាត្រា១១៨ ថ្មី (មួយ) នៃច្បាប់ធមនុញ្ញនេះ ត្រូវយកទៅអនុវត្តចាប់ពីនីតិកាលទី៦ នៃរដ្ឋសភាតទៅ។

មាត្រាបី
ច្បាប់ធម្មនុញ្ញនេះ ត្រូវប្រកាសជាការប្រញាប់។

ថ្ងៃអង្គារ ១៣ កើតខែ <HANDWRITTEN> ឆ្នាំរកា នព្វស័ក ព.ស. ១៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦
ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី
ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

<HANDWRITTEN>

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី
ហត្ថលេខា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លេខៈ២៥៦ ស.ណ.
សំណៅដែលមានតម្លៃជាការចែកផ្សាយ
ថ្ងៃពុធទី៣៦កើត ខែផល្គុន ឆ្នាំរកា នព្វស័កក.ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨
ជ. អគ្គលេខាធិការរាជរដ្ឋាភិបាល
អគ្គលេខាធិការរងរាជរដ្ឋាភិបាល

ជាង អេងងួន

Break[edit]

Any amendments or revisions should be reproduced as separate documents, and listed separately. Provide a link to the amendment in the header from the Notes. --EncycloPetey (talk) 20:24, 5 April 2019 (UTC)

Thanks for the message, EncycloPetey. The current version of the constitution as shown on the mainspace page already incorporates eight amendments made through the years since the passage of the 1993 constitution. I was hoping to incorporate the above as well after translating it. Sir Nicholas de Mimsy-Porpington (talk) 20:32, 5 April 2019 (UTC)
We really should have the 1993 constitution. Wikisource does not maintain dynamic documents, but static editions. Each new edition should be given here in the same form that it was published. --EncycloPetey (talk) 21:19, 5 April 2019 (UTC)
@EncycloPetey: The page currently reflects the 2014 version of the constitution as provided on the website of the Constitutional Council – [1]. For some reason they have not updated their website yet with the latest version from 2018. Every amendment to the constitution requires passage of a "constitutional law" (such as the one transcribed above) and then it is incorporated into the text of the Constitution for publication. Unlike amendments to the US Constitution, for example, the amendments to the Cambodian constitution are made in-line, into the text. The usable version is the one that incorporates all the amendments into it. What do you think? Sir Nicholas de Mimsy-Porpington (talk) 07:20, 6 April 2019 (UTC)
I understand that you feel the document should be dynamic, but as I said, that's not what Wikisource is nor what we do. Wikisource is a digital library. We do not dump old editions in favor of new ones. Instead, the old editions are kept, and each separate incarnation of the Constitution should be present here, identified by the date when it was published. We don't "update" documents when a new edition is published or when laws change. Rather, we keep the old document as is, and separately publish any new editions or changes in a new location. See for example Category:Constitutions of Georgia, where each published constitution of Georgia is listed. --EncycloPetey (talk) 15:07, 7 April 2019 (UTC)